កម្មវិធីសិក្សា
ថ្នាក់ត្រៀមប្រលង
ថ្នាក់ត្រៀមប្រលងចូលសិក្សាវិស័យសុខាភិបាល
ដោយការប្រលងថ្នាក់ជាតិចូលសិក្សាគ្រឹះស្ថានសុខាភិបាលកាន់តែមានភាពតឹងរឹង និងមានការកំណត់នូវចំនួនក្នុងការចូលសិក្សា អាស្រ័យដូចហេតុនេះ សាលាសាស្ត្រាស្លឹករឹត បានបើកថ្នាក់គួរបំប៉នពិសេស ដើម្បីជាជំនួយដល់សិស្សានុសិស្សឲ្យទទួលបានជោគជ័យ។
ថ្នាក់គួរបំប៉នពិសេសមុខវិជ្ជាតម្រង់ទិសផ្នែកសុខាភិបាល
ការសិក្សាក្នុងវិស័យសុខាភិបាល និស្សិតនីមួយៗត្រូវមានចំណេះដឹងមូលដ្ឋានឲ្យបានច្បាស់លាស់ទើបអាចទទួលអាចបានជោគជ័យក្នុងដំណើរការសិក្សានេះបាន។ អាស្រ័យហេតុនេះនិសិ្សតម្នាក់ៗគួរសិក្សាលើ មុខវិជ្ជាតម្រង់ទិសដែលសំខាន់ដូចខាងក្រោម៖
ជីវវិទ្យា
ជីវវិទ្យាជាមុខវិជ្ជាក្នុងចំណោមមុខវិជ្ជាតម្រង់ទិសរបស់ផ្នែកសុខាភិបាល ដែលតែងតែសិក្សានៅឆមាសទី១នៃឆ្នាំទី១។
គីមីវិទ្យា
គីមីវិទ្យាជាមុខវិជ្ជាក្នុងចំណោមមុខវិជ្ជាតម្រង់ទិសរបស់ផ្នែកសុខាភិបាល។មុខវិជ្ជានេះគឺជាមុខវិជ្ជាដែលសិក្សាអំពីសាធាតុគីមីដែលបានប្រើនៅក្នុងថ្នាំ។ មុខវិជ្ជានេះដែរ គេតែងតែសិក្សានៅឆមាសទី១ ឆ្នាំទី១ សម្រាប់និសិ្សតផ្នែកឱសថសាស្ត្រនឹងមានការសិក្សាបន្ថែមលើមុខវិជ្ជានេះក្នុងឆ្នាំសិក្សាបន្ទាប់ៗទៀត។
អំព្រីយ៉ូឡូជី
អំព្រីយ៉ូឡូជីជាមុខវិជ្ជាដ៏សំខាន់សម្រាប់និស្សិតផ្នែកសុខាភិបាល។ អព្រីយ៉ូឡូជីជាការវិទ្យាសាស្ត្រមួយដែលគេធ្វើការសិក្សាទៅលើការវិឌ្ឍន៍របស់កោសិការបស់អំព្រីយ៉ូ។
ថ្នាក់គួរបំប៉នពិសេសមុខវិជ្ជាកាយវិភាគវិទ្យា
កាយវិភាគវិទ្យា គឺជាវិទ្យាសាស្ត្រមួយដែលគេធ្វើការសិក្សាឲ្យបានច្បាស់អំពីសារសំខាន់របស់ខ្លួនប្រាណ ឬកោសិកាណាមួយជាលក្ខណៈលម្អិត។