ព័ត៌មានអំពីសាលា

ប្រវត្ថិសង្ខេប

សាលាសាស្ត្រាស្លឹករឹតត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១១ ក្រោមឈ្មោះ "សាលាភាសាបច្ចេកទេស" ដែលមានទីតាំងនៅជិតផ្សារសំណង់១២។

ក្នុងឆ្នាំ ២០១២​ ដោយសារតែមានកំណើតចំនួនសិស្ស និងដើម្បីបង្កើនលទ្ធភាព និងសមត្ថិភាពក្នុងការបណ្តុះណ្តាល សាលាបានសហការជាមួយនឹងសាលាអន្តរជាតិមហាសាស្ត្រា ក្រោមកិច្ចសន្យាជួលទីតាំងសិក្សា។

លុះមកដល់ឆ្នាំ២០១៣ សាលាបានសម្រេចចិត្ត ផ្លាស់ប្តូរទីតាំងថ្មី មកនៅក្នុងអាសយដ្ឋានផ្ទះល្វែងលេខ ៨១ ផ្លូវ១៤៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ដោយសម្រេចដាក់ឈ្មោះថា៖ "សាលាសាស្ត្រាស្លឹករឹត"

ហេតុអ្វីបានជាត្រូវសិក្សានៅទីនេះ?

សាលាសាស្ត្រាស្លឹករឹត បានបង្កើតឡើងដើម្បីជាជំនួយដល់សិស្សានុសិស្ស និស្សិត ទាំងអស់ឲ្យសម្រេចនូវដំណើរការ សិក្សាឲ្យទទួលបានជោគជ័យ ទាំងក្នុងការប្រឡង និង ទាំងចំណេះដឹងពិតៗ។ ដើម្បីសម្រេចនូវគោលដៅមួយនេះ សាលាបានអញ្ជើញលោកសាស្ត្រាចារ្យ និង លោកគ្រូដែលសុទ្ធសឹងជាគ្រូដែលមានបទពិសោធន៍ក្នុងការបង្រៀន ដោយ ដកស្រង់ឡើងនូវការសង្ខេបមេរៀនងាយស្រួលយោល និងវិធីសាស្ត្រក្នុងការដោះស្រាយនូវរាល់បញ្ហាសិក្សាដែលសិស្ស និស្សិតទាំងអស់ជាប់គាំង។ ព្រមទាំងមានធ្វើការប្រលងសាកល្បងជូនដល់សិស្ស និសិ្សត ដើម្បីជាមធ្យោបាយមួយឲ្យសិស្ស និសិ្សត ដឹងនូវសមត្ថិភាពរបស់ខ្លួន៕

រចនាសម្ព័ន្ធ


លោកសាស្ត្រាចារ្យជំនួយ នាក់ មករា ប្រធានលេខាធិការដ្ឋាននៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
នាយកកិត្តិយស និងជាគ្រូបង្រៀន មុខវិជ្ជាជីវវិទ្យា សម្រាប់ថ្នាក់ត្រៀមប្រលងចូលវិស័យសុខាភិបាល និង ថ្នាក់គួរបំប៉នពិសេសមុខវិជ្ជាតម្រង់ទិសផ្នែកសុខាភិបាល។


លោក នាក់ រតនា នាយក
Email: rattana.neak@ssrschool.com


កញ្ញា លឹម សុធារ៉ែន នាយករង
ទូរស័ព្ទ៖ ០១០ ៤០០ ៤៥៧
Email: thearen.lim@ssrschool.com


លោក ចៅ ម៉ានីន នាយករង
ទូរស័ព្ទ៖ ០៧០ ៩២៤​ ២៩០
Email: manin@ssrschool.com


លោក ឡុង ផារ៉ាកន ប្រធានផ្នែកកិច្ចការរដ្ឋបាល
ទូរស័ព្ទ៖ ០៩៨ ៨៨០ ៩៧៦
Email: pharakorn@ssrschool.com


លោក នាក់ លីហ៊ួត បុគ្គលិកផ្នែកកិច្ចការរដ្ឋបាល
ទូរស័ព្ទ៖ ០៩៦ ២២១៨ ៣៤៥
Email: lyhout@ssrschool.com