ថ្នាក់ត្រៀមប្រលងចូលសិក្សាវិស័យសុខាភិបាល

ដោយការប្រលងថ្នាក់ជាតិចូលសិក្សាគ្រឹះស្ថានសុខាភិបាលកាន់តែមានភាពតឹងរឹង និងមានការកំណត់នូវចំនួនក្នុងការចូលសិក្សា អាស្រ័យដូចហេតុនេះ សាលាសាស្ត្រាស្លឹករឹត បានបើកថ្នាក់គួរបំប៉នពិសេស ដើម្បីជាជំនួយដល់សិស្សានុសិស្សឲ្យទទួលបានជោគជ័យក្នុងការប្រលងចូលនេះ។

ការសិក្សាក្នុងវិស័យសុខាភិបាលគឺបែងចែកទៅតាមកម្មវិធីដូចខាងក្រោម៖

  1. មហាវិទ្យាល័យវេជ្ជសាស្ត្រ ៖ ជាមហាវិទ្យាល័យដែលធានាលើការបណ្តុះបណ្តាលវេជ្ជបណ្ឌិតប្រកបដោយគុណភាព សមត្ថភាព និងមាន ក្រមសីលធ៌មវិជ្ជាជីវៈខ្ពស់ និងបរិមានសមស្របទៅតាមតំរូវការទាំអវេជ្ជសាស្រ្តទូទៅ និងឯកទេសព្រមទាំងមានការបណ្តុះបណ្តាលបន្តថ្នាក់ជាតិ និងអន្តរជាតិ។
  2. មហាវិទ្យាល័យឱសថសាស្ត្រ៖ ជាមហាវិទ្យាល័យដែលធានាលើការបណ្តុះបណ្តាលឱសថបណ្ឌិតប្រកបដោយគុណភាព សមត្ថភាពនិង មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងបរិមាណសមស្របទៅតាមតំរូវការ។
  3. មហាវិទ្យាល័យទន្តសាស្ត្រ៖ ជាមហាវិទ្យាល័យមួយដែលធានាលើការបណ្តុះបណ្តាលទន្តបណ្ឌិតប្រកបដោយគុណភាព សមត្ថភាពនិង មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងបរិមាណសមស្របទៅតាមតំរូវការ។
  4. ផ្នែកគិលានុបដ្ឋាក៖ គឺជាសាលាមួយដែលធានាលើការបណ្តុះបណ្តាលគិលានុបដ្ឋាយការប្របកដោយគុណភាព សមត្ថភាពនិង មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងបរិមាណសមស្របទៅតាមតំរូវការ។

លក្ខខណ្ឌក្នុងការចូលរៀន

បេក្ខជនទាំងពីរភេទត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយត្រូវឆ្លងកាត់ការប្រឡងថ្នាក់ជាតិ។ ការប្រលងថ្នាក់ជាតិនេះ នឹងប្រព្រឹត្តទៅលើមុខវិជ្ជា ៣ គឺ៖ ជីវវិទ្យា គឺមីវិទ្យា និង គណិតវិទ្យា។ក្នុងការប្រលងមុខវិជ្ជានីមួយៗ មានរយះពេលតែ ១ ម៉ោងទៅ ២ម៉ោងតែប៉ុណ្ណោះ ហើយបេក្ខជននីមួយៗត្រូវមានពិន្ទុខ្ពស់ទើបអាចជាប់ ក្នុងការប្រលងជ្រើសរើសនេះ។

ដើម្បីជួយដល់សិស្សានុសិស្សទាំងអស់ឲ្យប្រលងជាប់ សាលាសាស្ត្រាស្លឹករឹតបានអញ្ជើញលោកគ្រូ-អ្នកគ្រូ មានគរុកោសល្យខ្ពស់ យល់ច្បាស់ពីគន្លឹះ និងចំណុចសំខាន់ៗក្នុងការសរសេរយកពិន្ទុពេលប្រឡង មិនចំណាយពេលឥតប្រយោជន៍។

លោកគ្រូ-អ្នកគ្រូដែលមកបង្រៀន សុទ្ធសឹងជាគ្រូដែលមានបទពិសោធន៍បង្រៀនលើសពី២០ឆ្នាំ និង ជាគ្រូដែលបង្រៀងនៅ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (សាលាពេទ្យក្រហម)មានដូចជា៖

  • លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត នាក់ មករា បង្រៀនមុខវិជ្ជាជីវវិទ្យា
  • លោកស្រីសាស្ត្រាចារ្យគីមីវិទូ គង់ ណារីន​ បង្រៀនមុខវិជ្ជាគីមីវិទ្យា
  • មុខវិទ្យាគណិតវិទ្យាបង្រៀនដោយលោកគ្រូដែលអញ្ជើញមកពីក្រសួងអប់យុវជន និងកីឡា។

តម្លៃ១មុខវិជ្ជាសិក្សា 60$ តម្លៃ៣មុខវិជ្ជាសិក្សា 150$។