កម្មវិធីសិក្សា

ថ្នាក់ត្រៀមប្រលង

ថ្នាក់ត្រៀមប្រលងចូលសិក្សាវិស័យសុខាភិបាល

ដោយការប្រលងថ្នាក់ជាតិចូលសិក្សាគ្រឹះស្ថានសុខាភិបាលកាន់តែមានភាពតឹងរឹង និងមានការកំណត់នូវចំនួនក្នុងការចូលសិក្សា អាស្រ័យដូចហេតុនេះ សាលាសាស្ត្រាស្លឹករឹត បានបើកថ្នាក់គួរបំប៉នពិសេស ដើម្បីជាជំនួយដល់សិស្សានុសិស្សឲ្យទទួលបានជោគជ័យ។

ព័ត៌មានបន្ថែមសូមចុចត្រង់នេះ »

ថ្នាក់គួរបំប៉នពិសេសមុខវិជ្ជាតម្រង់ទិសផ្នែកសុខាភិបាល

ការសិក្សាក្នុងវិស័យសុខាភិបាល និស្សិតនីមួយៗត្រូវមានចំណេះដឹងមូលដ្ឋានឲ្យ​បានច្បាស់លាស់ទើបអាចទទួលអាចបានជោគជ័យក្នុង​ដំណើរការសិក្សានេះបាន។ អាស្រ័យហេតុនេះនិសិ្សតម្នាក់ៗគួរសិក្សាលើ មុខវិជ្ជាតម្រង់ទិសដែលសំខាន់ដូចខាងក្រោម៖

ជីវវិទ្យា

ជីវវិទ្យាជាមុខវិជ្ជាក្នុងចំណោមមុខវិជ្ជាតម្រង់ទិសរបស់ផ្នែកសុខាភិបាល ដែលតែងតែសិក្សានៅឆមាសទី១នៃឆ្នាំទី១។

គីមីវិទ្យា

គីមីវិទ្យាជាមុខវិជ្ជាក្នុងចំណោមមុខវិជ្ជាតម្រង់ទិសរបស់ផ្នែកសុខាភិបាល។​មុខវិជ្ជានេះគឺជាមុខវិជ្ជា​ដែលសិក្សាអំពីសាធាតុគីមី​ដែលបាន​ប្រើនៅ​ក្នុងថ្នាំ។ មុខវិជ្ជានេះដែរ គេតែងតែសិក្សានៅឆមាសទី១ ឆ្នាំទី១ សម្រាប់និសិ្សតផ្នែកឱសថសាស្ត្រ​នឹងមានការសិក្សា​បន្ថែមលើមុខវិជ្ជា​នេះក្នុងឆ្នាំសិក្សា​បន្ទាប់ៗទៀត។

អំព្រីយ៉ូឡូជី

អំព្រីយ៉ូឡូជីជាមុខវិជ្ជាដ៏សំខាន់សម្រាប់និស្សិតផ្នែកសុខាភិបាល។ អព្រីយ៉ូឡូជីជាការវិទ្យាសាស្ត្រមួយដែលគេធ្វើការសិក្សាទៅលើការវិឌ្ឍន៍របស់កោសិការបស់អំព្រីយ៉ូ។

ថ្នាក់គួរបំប៉នពិសេសមុខវិជ្ជាកាយវិភាគវិទ្យា

កាយវិភាគវិទ្យា គឺជាវិទ្យាសាស្ត្រមួយដែលគេធ្វើការសិក្សាឲ្យបានច្បាស់អំពីសារសំខាន់របស់ខ្លួនប្រាណ ឬកោសិកាណាមួយជាលក្ខណៈលម្អិត។

ព័ត៌មានបន្ថែមសូមចុចត្រង់នេះ »